គោបំណងគេហទំព័រ

គេហទំព័រ ios4khmer.com ជាគេហទំព័រមួយដែលផ្តោតសំខាន់ទៅលើពត៌មានបច្ចេកវិទ្យានាពេលបច្ចុប្បន្នដែលមានការវិវត្តន៏ជារៀងរាល់ថ្ងៃ អ្វីដែលសំខាន់ដែលផ្តល់ជូវពីគេហទំព័រមួយនេះគឺ ការបង្ហាត់បង្ងាញពីរបៀបដោះកូដទូរស៏ព្ទ iPhone (Unlock iPhone) ការប្រើប្រាស់កម្មវិធីបំបែកកូដ​ដើមរបស់ Firmware លើទូរស័ព្ទ​ iPhone, iPad(Tablet), iPod Touch និង​ Apple TV​ ដើម្បីងាយស្រួលក្នុងការដាក់បញ្ចូលនូវរាល់កម្មវិធី Crack ទៅក្នុងម៉ាស៊ីនទាំងនោះ ព្រមទាំងអាចប្រើប្រាស់ជាមួយកម្មវិធី iTunes ក្នុងការ Sync ជាមូយកម្មវិធី​ Crack ទៀតផង។ លើសពីនេះ គេហទំព័រ​របស់ពួកខ្ញុំក៏ផ្តល់ជូននូវការទាញយកបទចំរៀងថ្មីៗ​ ទាំងបទចំរៀងជាតិ​ និងអន្តរជាតិ រួមទាំងកម្មវិធី​កុំព្យូទ៏រមួយចំនួន កីដូចជាកម្មវិធីផ្សេងៗរបស់ទូរស័ព្ទ​ iPhone (iPhone app) iPad និង iPod touch​ ផងដែរ។

គោលបំណងដ៏សំខាន់ក្នុងការបង្កើតនូវគេហទំព័រនេះឡើង គឺដើម្បីផ្សព្វផ្សាយនូវពត៌មានៃបច្ចេកវិទ្យាប្រចាំថ្ងៃ និងចំនេះដឹងទូទៅផ្នែកពត៌មានវិទ្យាដល់ប្រជាជនខ្មែរទាំងអស់ ក៏ដូចជាការបង្ហាត់បង្ហាញក្នុងការប្រើប្រាស់កម្មវិធីថ្មីៗដែលទាក់ទងទៅនឹងបច្ចេកវិទ្យាបច្ចុប្បន្ន សំខាន់ជាងនេះទៅទៀតគឺដើម្បីជួយលើកស្ទួយដល់ចំណេះដឹងផ្នែកបច្ចេកវិទ្យានៅក្នុងស្រុកអោយមានការរីកចំរើន។

សូមជួយ និងគាំទ្រពួកយើង

Leave a comment